សមត្ថកិច្ច​ប្រដេញ​ចាប់​បាន​ជនសង្ស័យ​ឆក់​កាបូប ២​នាក់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​២០:៤៥​នាទី កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ទូច រិ​ទ្ធី នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ជិះ​ល្បាត​ម្តុំ​បឹង​ត្របែក ផ្លូវ​១០៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ​ចំនួន​០២​នាក់ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-៣៨៨៤ ធ្វេ​ី​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​០២​នាក់​ប្តី​ប្រពន្ធ​តែ​មិន​បាន​សម្រេច ពេល​នោះ​កម្លាំង​ជំនាញ​ធ្វេ​ី​ការ​ប្រដេញ​រហូត​ដល់​ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទេ​ី​ប​ធ្វេ​ី​ការ​ឃាត់ខ្លួន​។

ជនសង្ស័យ ទី​១៖ ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ទី​២៖ ឈ្មោះ ម៉េ​ង សុខ​ជុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ដកហូត​មធ្យោបាយ​ធ្វេ​ី​សកម្មភាព ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-3884​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​មក​កាន់​នាយកដ្ឋាន ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ