កំពង់​ផែ​ទេសចរណ៍​ខេត្ត​កែប​-​កោះទន្សាយ ដែល​មាន​តម្លៃ ១.២​លាន​ដុល្លារ ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់

0

កែប​៖ នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២​នេះ កំពង់​ផែ​ទេសចរណ៍​ខេត្ត​កែប​-​កោះទន្សាយ​ត្រូវ​បាន​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​វត្តមាន​ឯកឧត្តម ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

ក្នុង​នោះ​កំពង់​ផែ​ទេសចរណ៍​នេះ បាន​ចំណាយ​លុយ​ប្រមាណ ១.២​លាន​ដុល្លារ ដើម្បី​ធ្វើការ​សាងសង់​។​ដោយ​សាងសង​លើ​ផ្ទៃដី​ប្រមាណ​ជិត ៥​ពាន់​ម៉ែត្រការ៉េ ដែល​អាច​អោយ​នាវា​ដឹក​អ្នកដំណើរ​តិច​ជាង ៣០០​នាក់​ចូល​ចត​បាន​។​ក្នុង​នោះ​ចំពោះ​ទីតាំង​របស់​ផែន​នេះ គឺ​ស្ថិត​នៅ​កំពង់​ផែ​ចាស់ (​កោះទន្សាយ​) ក្រុងកែប ខេត្ត​កែប​៕