ចាប់ខ្លួន​ជន​ដៃដល់ ៥​នាក់ ដែល​ធ្វើ​សកម្មភាព​កាប់​បុរស​ម្នាក់​រហូត​ធ្លាយ​ពោះវៀន

0

បន្ទាយ​មាន​ជ័យ​៖ ជនសង្ស័យ​៥​នាក់​ត​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទីបញ្ជាការ​ភូមិភាគ​៥ ចុះ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២៣:៣០ នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ចំណុច​ភូមិ សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ខណ​:​ជនសង្ស័យ​ទាំងនោះ​បាន​យក​ដុំ​ថ្ម​គប់ ដំបង​វាយ និង​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​លើ​យុវជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​ដេក​ក្នុង​ថ្លុកឈាម​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចេញ​អន្តរ​គម​ន៍​ចំនុច​កើតហេតុ និង​មួយ​ចំនួន​បាន​ចេញ​ច្បាម​មុខសញ្ញា​តាម​គោលដៅ​សង្ស័យ លទ្ធផល​ឃាត់​បាន​ជនសង្ស័យ​៥​នាក់ ១-​ឈ្មោះ តិ អ៊ី​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់ ផ្សារ​កណ្តាល ដក​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និ​០០​នាទី កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​បន្ថែម​ទៀត ទី​១.​ឈ្មោះ ពាន សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២.​ឈ្មោះ​ធុ​ច ឆាត ភេទ ប្រុស អាយុ​១៨​ឆ្នាំ ទី​៣.​ឈ្មោះ​តាក់ ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៤.​ឈ្មោះ​ឡឹ​ក សា​វុ​ធ ហៅ​ក្រៅ ប៉ិ​ឡិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ពួក​គេ​ទាំង​៤​នាក់ ស្នាក់​នៅ​ភូមិ​យាង សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ចូលរួម​ធ្វើ​សកម្មភាព គប់​ដុំ​ថ្ម និង​កាំបិត ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ