ភ្នំពេញ៖ ដោយមានការផ្សព្វផ្សាយពីសំណាក់អាជ្ញាធរមូលដ្ឋាន សង្កេតឃើញថា រយៈពេល៥ថ្ងៃមកនេះ ស្ថិតនៅទីតាំង ចាក់វ៉ាក់សាំងដូសទី៤ Pfizer ទាំងក្មេងទាំងចាស់ មានចំនួនច្រើន។
គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅទីតាំងចាក់វ៉ាក់សាំង វត្តនន្ទមុនី និង មណ្ឌលសុខភាពស្ទឹងមានជ័យ សង្កេតឃើញថា ប្រជាពលរដ្ឋ ទាំងក្មេងទាំងចាស់ បានអញ្ជើញ មកពីគ្រប់ទីកន្លែងមកទទួលចាក់វ៉ាក់សាំងដូសទី៤ ដោយស្ម័គ្រចិត្ត ប្រកបដោយទឹកមុខញញឹម រីករាយ ។ ចំពោះនៅទីកន្លែងទទួលបានរៀបចំ និង សម្របសម្រួល រួសរាយរាក់ទាក់ យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អផងដែរ ។
នៅក្នុងឱកាសនោះផងដែរ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បាននាំយកនូវទឹកសុទ្ធ សរុបចំនួន២៥កេស និង អាកុលមួយកាន ជូនដល់ក្រុមគ្រូពេទ្យ ប្រចាំការនៅកន្លែងចាក់វ៉ាក់សាំង ៕
ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ