ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់ផេក គណិតវិទ្យាវ័យក្មេង បានអោយដឹងថា សិស្សប្រឡងធ្លាក់បាក់ឌុប ប្រមាណ១០០នាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី បានដាក់ញត្តិនៅក្រសួងអប់រំ សុំឱ្យក្រសួងត្រួតពិនិត្យឡើងវិញនូវពិន្ទុពួកគាត់! តែយ៉ាងណាក៏ក្រសួង នឹងឆ្លើយតបជាមួយពួកគេវិញ ក្រោយទទួលញត្តិ នេះបើតាមមន្ត្រីក្រសួងអប់រំ បានបញ្ជាក់៕