មាន​ក្លឹ​ប​នៅ​អេ​ស្ប៉ា​ញ ចង់បាន Alex Telles របស់​បិសាច​ក្រហម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Mundo Deportivo នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា កីឡាករ Alex Telles គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ក្លឹ​ប Barcelona ចង់​ទិញ​យក​។

កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ គឺជា​ជម្រើស​មួយ​ដែល​ក្លឹ​ប​មា​នទី​តាំងនៅ​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​ចង់បាន​យក​ទៅ​ជំនួស​កីឡាករ Jordi Alba​។

គួរ​បញ្ជាក់​ថា Telles មិនមែន​ជា​កីឡាករ​តែ​ម្នាក់​ដែល​ក្លឹ​ប Barca ចង់បាន​នោះ​ទេ​។ ក្នុង​នោះ Alex Sandro របស់ Juventus, Nicolas Tagaifico របស់ Ajax, Alfonso Pedraza របស់ Villarreal និង Raphael Guerreiro របស់ Dortmund សុទ្ធ​ជា​ជម្រើស​របស់ Barca៕