ម៉ូតូ​ហុងដា Beat ស៊េរី ២០២២ ចំនួន ៣៣​គ្រឿង បាន​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​សិស្ស​និទ្ទេស A ក្នុង​ខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ​៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ បាន​បង្ហោះ​អោយ​ដឹង​ថា “​ជម្រាបសួរ​ក្មួយ​ៗ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស A របស់​ខេត្តកំពង់ស្ពឺ​ទាំងអស់ ជាទី​នឹករលឹក​! កាល​ថ្ងៃ​ដែល​ក្មួយ​ៗ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រលង ២៧ ធ្នូ ២០២១ ពូ​បាន​ប្រកាស​ជា​ឧឡា​រិ​កថា បើ​ក្មួយ​ណា​ប្រឡង​បាន​និទ្ទេស A ពូ​នឹង​ផ្តល់​ជូន​នូវ​ម៉ូតូ Zoomer X មួយ​គ្រឿង សម្រាប់​ជា​ការ​លើកទឹកចិត្ត​។ បច្ចុប្បន្ន​នេះ ម៉ូតូ Zoomer X គេ​មិន​បាន​ផលិត​ទៀត​ទេ​។ ក្រុមការងារ​រកបាន​ខ្លះ​( ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ) ដោយ​ចំនួន​មិន​គ្រប់ ៣៣​គ្រឿង ដូច្នេះ​ពូ​គិត​ថា​កុំឱ្យ​ខុស​គ្នា ពូ​ក៏​សម្រេចចិត្ត​ទិញ​ម៉ូតូ​ហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូន​ក្មួយ​ៗ​វិញ សូម​ក្មួយ​ៗ មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ផង ដែល​មិន​បាន​ធ្វើ​តាម​សន្យា​។ សូម​អរគុណ​!”៕