ដើម្បីធានាឱ្យបាននូវការទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ និងអនុវត្តនូវច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់នោះ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងបានបន្តប្រតិបត្តិការចុះត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈបានចំនួន ២២ទីតាំងផ្សេងគ្នាដែលស្ថិតក្នុងគោលដៅនៃខេត្តរបស់ខ្លួន។ យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញបានរកឃើញនូវដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងដែលមិនមានអនុលោមភាព និងបានចាត់វិធានការទៅតាមនីតិវិធីផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF