រថយន្ត​ស៊េរី​ទំនើប​បើក​លឿន ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង

0

ព្រះ​សីហ​នុ​៖ កាលពី​ម៉ោង​ប្រមាណ ១​រសៀល ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​ឆ្នេរ​ឯករាជ្យ ជិត​ស្ពាន​បឹង​ទឹកសាប (​ផ្លូវ​សណ្ឋាគារ ៧ ជាន់​) ស្ថិត​នៅ​ក្នុង​សង្កាត់ ០៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​បាន​បុក​ជាមួយនឹង​ម៉ូតូ​រួច​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។

បើ​យោង​តា​មក​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បត់​ផ្លូវកែង​នៅ​តាម​បណ្ដោយ​ផ្លូវ​ស្វា​ស្រាប់តែ​ជ្រុល​ចង្កូត​បួង​មិន​ផុត បាន​ឡើង​កាឡា​ទៅ​បុក​ម៉ូតូ​ដែល​ចត​ចោល​ជាមួយ​មនុស្ស​ចំនួន ០២​នាក់ បណ្ដាល​ឲ្យ​រង​របួសស្រាល រួច​ក៏​ជ្រុល​ចង្កូត​ទឹកមុខ​ជាមួយនឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​។ រថយន្ត​ខាងលើ​ម៉ាក​Ferrari ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-5555​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ទៅ​វិញ​រួច​លើក​យកដៃ​ទាំង​សងខាង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕