ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានអោយដឹងថា សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី ១ មានទីតាំងនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរកឃើញ សិស្សម្នាក់វិជ្ជមានកូវីដ-១៩ ប្រភេទ អូមីក្រុង ព្រមទាំងគ្រូម្នាក់ និងសិស្ស ៧ នាក់ទៀត ក៏រកឃើញវិជ្ជមានកូវីដ-១៩ ដែរ ប៉ុន្តែមិនមែនជាប្រភេទអូមីក្រុង នោះទេ។
ក្នុងនោះលោកបន្ថែមទៀតថា កាលពីថ្ងៃទី៩ ខែមករា កន្លងមក ដោយសារមានអាណាព្យាបាលសិស្សបានរាយការណ៍ទៅសាលា ក្រោយកូនរបស់ខ្លួនវិជ្ចមានកូវី១៩។ ខាងសាលាក៏បានធ្វើតេស្តចំពោះសិស្ស និងគ្រូសរុប ១៩៧នាក់ ដោយក្នុងនោះមានមានគ្រូម្នាក់បានរកគ្រូម្នាក់ និងសិស្ស ៧នាក់ វិជ្ជមានកូវីដ១៩៕