វាយ​សម្លាប់​ឪពុកចុង ព្រោះតែ​ចេះ​ធ្វើអំពើ​អាប​ធ្មប់

0

កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដោយ​ចេតនា​លើ​ឪពុកចុង របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ស្រាវជ្រាវ និង​ឃាត់​ខ្លួ​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ បន្ទាប់​ពី​កំណត់​មុខសញ្ញា និង​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​អស់​រយៈពេល​២៦​ម៉ោង នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រ​ពាំ​ជោរ ស្រុក​ឱ​រ៉ា​ល់ ។

លោក​អធិការ​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ ផ្លេ​ង កំសត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​កាប់​ទៅ​លើ​ឪ​ចុង​ឈ្មោះ​ស្រី វ៉ា​ត ហៅ ឆូវ អាយុ​៤៤​ឆ្នាំ ដោយ​កាំបិត​ផ្គាក់​ចំ​ក​ញ្ចឹ​ង​”​ក​”​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​យប់​ថ្ងៃ​ទី​១០ ខែមករា​។

លោក​វរសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន បាន​បន្ត​ថា យោង​តាម​ចម្លើយ​សារភាព​ជនសង្ស័យ ដោយសារ​ខឹង​ឪ​ចុង​វាយ​ធ្វើបាប​ម្ដាយ​រាល់ថ្ងៃ​និង​ចេះ​ធ្វើអំពើ​អាប​ធ្មប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ