ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប

0

កំពង់ស្ពឺ​៖ ក្រោម​បញ្ជា​ដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់ លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរ​ស្រុក​ឧដុង្គ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​ស្រុក បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​) កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៥​និង​០០​នាទី នៅ​ចំ ណុ​ច​ភូមិ​ពោធិ៍​កោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ​។

សមត្ថកិច្ច​បាន​ឲ្យ​បានដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ហេង សុខ​មាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ​, ទី​២-​ឈ្មោះ អឿ​ន ថា​ច់​ផៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​ប្រវឹក​ពង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ​។ ចំណែក​ជន​រង​គ្រោះ រស់នៅ​ភូមិ​ព្រៃ​ច្រាប​លិច ឃុំ​វាល​ពង់ និង​ភូមិ​ពោធិ៍​កោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ។

សម្ភារៈ​ថវិកា ដែល​បាន​ដកហូត​រួម​មានៈ ម៉ូតូ ១​គ្រឿង​ស្លាក​លេខ 1AE-4214 កណ្តាល របស់​ជនល្មើស ប្រាក់​ដុល្លារ​ចំនួន​៦០០​ដុល្លារ​, ប្រាក់​រៀល ចំនួន​១០០.០០០​រៀល​និង​លោហៈ​ពណ៌​ទង់ ដែង​១​ខ្សែរ​ទំងន់​៣​ជី​(​ខ្សែដៃ​) របស់​ជន​រង​គ្រោះ​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​មធ្យោបាយ​ធ្វើ​សកម្មភាព​ត្រូវ​បាន​ឃាត់​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ធ្វើការ​សាកសួរ និង​កសាង​សំ ណុំ​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី បន្ដ​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ