បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ ឃាត់បានមនុស្សចំនួន ៩នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងអ្នកទេសចរជនជាតិស្វីស២នាក់ ដែលវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។ ក្នុងចំណោមមនុស្សទាំង៩នាក់នោះ បានធ្វើតេស្តឃើញម្នាក់វិជ្ជមានកូវីដ១៩ ឌែលតា ខណៈ ៨នាក់ទៀតអវិជ្ជមាន។
ក្នុងនោះដែល បានយោងតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានអោយដឹងថា អ្នកទាំង៩នាក់នោះត្រូវបានឃាត់ និងធ្វើតេស្តនៅយប់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។ ដោយក្នុងនោះម្នាក់រកឃើញវិជ្ជមាន និង៨នាក់ទៀតអវិជ្ជមាន ប៉ុន្តែត្រូវដាក់អោយធ្វើចត្តាឡីស័ក និងតាមដានសុខភាព៕
ប្រភព៖ BTV