កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរថយន្តដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ។
ជាលទ្ធផល កម្លាំងបានត្រួតពិនិត្យបានរថយន្ត ចំនួន ១២ គ្រឿង ក្នុងនោះមាន រថយន្តធុនធ្ងន់ចំនួន ១០ គ្រឿង រថយន្តធុនស្រាលចំនួន០២គ្រឿង បានដោះភ្លើងដែលខុសលក្ខណៈបច្ចេកទេសយកមករក្សាទុក និងធ្វើកិច្ចសន្សាអប់រំអ្នកបើកបររថយន្តឲ្យបញ្ឈប់សកម្មភាពបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសបន្តតទៀត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ