អាយុ​ត្រូវ​អស់​! បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​បើកឡាន

0

កោះកុង​៖ ម៉ោង​ប្រមាណ​ជាង​៣​រសៀល នា​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២ ត្រង់​ចំណុច​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ មាន​ហេតុការណ៍​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ភ្លាម​ៗ ដោយសារ​គាំងបេះដូង នៅ​លើ​រថយន្ត​របស់​ខ្លួន​ម៉ាក់​ត្រៃ​តុ​ន ខណៈ​កំពុង​បើកបរ​នៅ​តាម​ដងផ្លូវ​។

បើ​យោង​តាម​ប្រភព​សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ណូ ពៅ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ បាន​ស្លាប់​ដោយសារ​គាំងបេះដូង ។ ក្រោយ​ការ​ពិនិត្យ​ពី​សមត្ថកិច្ច​ជំនាញ សាកសព រួម​ទាំង​រថយន្ត​និង​សម្ភារៈ​លើ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ប្រពន្ធ​ជន​រង​គ្រោះ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ សហការី