Conte នឹង​លក់​ចេញ​កីឡាករ​មួយ​ចំនួន ដើម្បី​ធ្វើការ​ប្តូរ​ឈាម​ថ្មី​មក​វិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន ESPN នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​គ្រូបង្វឹក​ក្លឹ​ប Tottenham គឺ​លោក Antonio Conte សប្បាយចិត្ត​ក្នុង​ការ​លក់​កីឡាករ​Dele Alli, Steven Bergwijn និង Tanguy Ndombele នៅ​ឆ្នាំ​នេះ​។

គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តា​លី​រូប​នេះ នឹង​ធ្វើការ​លក់​តារា​មួយ​ចំនួន ដើម្បី​ធ្វើ​អោយ​មាន​ចន្លោះ​សម្រាប់​ដាក់​នៅ​ឈាម​ថ្មី​។

ក្នុង​នោះ​កីឡាករ Japhet Tanganga និង Giovani Lo Celso ក៏​មិន​ទាន់​ច្បាស់​អំពី​អនាគត​របស់​ខ្លួន​នៅ​ក្រោម​ការ​ដឹកនាំ​របស់ Conte ផង​ដែរ​៕