រក​ឃើញ​ដល់​ទៅ ៩​ទីតាំង ដែល​លក់​សាំង​មិន​គ្រប់​លី​ត្រ

0

ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង និង​ស្រុក​អង្គរធំ​ខេត្តសៀមរាប ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ស្រុក​បារាយណ៍ និង​ស្រុក​សណ្តាន់ ក្នុង​ខេត្តកំពង់ធំ មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. ប្រចាំ​នៅ​ខេត្ត​ទាំង​៤ នា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ បាន​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ២១​ទីតាំង ដើម្បី​ដាក់​ចំណាត់ការ​លើ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ដែល​ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច​។ ជាក់ស្តែង ក្នុង​ចំណោម ២១​ស្ថានីយ​/​ដេប៉ូ មន្ត្រី​យើង​បាន​រក​ឃើញ​ដេប៉ូ​ចំនួន​៩ ប៉ុណ្ណោះ​ដែល​មិន​មាន​អនុលោម​ភាព និង​បាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក៏​ដូច​ជា​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​កែតម្រូវ​ផង​ដែរ ករណី​មិន​រៀងចាល​ត្រូវ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF