ភ្នំពេញ ៖ នៅវេលាម៉ោង ០៩ :២០ នាទីព្រឹក ថ្ងៃ ទី ០៦ ខែ មករា ឆ្នាំ ២០២២ មានការភ្ញាក់ផ្អើលមួយក្រោយប្រទះឃើញបុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានមកចង.កសម្លាប់ខ្លួននៅនិងដេីមពោធិ៍នៅដីឡូត៍មួយកន្លែងក្នុងទឹកដីបឹងកក់ នៅក្នុង សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានកម្មកសំណងម្នាក់ទៅបត់ជើងនៅក្នុងដីឡូត៍ក៍ប្រទះឃើញបុរសម្នាក់ចង.ក និងដើមពោធិ៍ជាមួយខ្សែអង្រឹង បន្ទាប់មកក៍បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច។ ក្រោយកើតហេតុកម្លាំងនគរបាល និងរដ្ឋបាល បុស្តិ៍ ស្រះចក ចុះមកដល់កន្លែងហេតុរួចធ្វើកោសល្យវិច្ឆ័យ ដោយបញ្ជាក់ថាបុរសខាងលើពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែន បច្ចុប្បន្ន សព សមត្ថកិច្ច កំពុង ស្វែង រកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ សហការី
