ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ច ដោយការសហការជាមួយនឹងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយធ្វើការឃាត់ខ្លួនពេទ្យ និងជំនួយការពេទ្យ ទាំងអស់ ៤នាក់។
ក្នុងប្រតិបត្តិការនេះ ក៏មានការវត្តមានមេធាវីជាច្រើនរូប បានចុះទៅកាន់ទីតាំងខាងលើ នឹងស្នើរសុំធានាខ្លួនបុគ្គលិកទាំងអស់របស់ទីតាំងខាងលើ។ ដោយមិនមានការឯកភាពគ្នា ទើបត្រូវពន្យាពេលរហូតដល់ម៉ោង ៧យប់ ទើបមានការសម្របសម្រួលគ្នាដោយមានការឃាត់ខ្លួនមនុស្សតែ ៤នាក់ប៉ុណ្ណោះ ខណៈបុគ្គលិកជាង ១០នាក់ទៀត ត្រូវបានក្រុមមេធាវិធានាខ្លួន ប៉ុន្តែត្រូវស្នាក់នៅមជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕