បាត់ដំបង៖ កាលពីព្រលឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលមួយក្រោយបន្ទះឃើញបុរសម្នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គិនីក្នុងតូបលក់ទូរសព្ទ នៅភូមិព្រែកមហាទេព ក្រុងបាត់ដំបង។
បើយោងតាមប្រភពពីសមត្ថកិច្ចបានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង ចន្ធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅក្នុងក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មុខរបរជាងជួសជុលទូរសព្ទ។
ក្នុងនោះសាក្សីឈ្មោះ ងួន សុផា បានឱ្យដឹងថាក្មួយគាត់បានមកហៅឱ្យទៅជួយគាស់តូបរបស់ជនរងគ្រោះ ព្រោះហៅមិនឆ្លើយតប។ លុះដល់គាស់រួចបានឃើញបុរសរងគ្រោះដេកដួលនៅលើដី។ ភ្លាមៗនោះគាត់ក៏ចូលទៅដាស់ស្រាប់តែឆ្លងចរន្តឆក់ រូបគាត់រត់ទៅដកខ្សែឌុយចេញទើបលែងឆក់ រីឯជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ នគរបាលជំនាញ និងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយឆ្លងចរន្តអគ្គិសនី ខ្សែភ្លើងឆក់ពិតមែន៕
ប្រភព៖ សហការី