បរទេស៖ តារារបស់ក្លឹប Barca កំពុងមានគម្រោងវិលត្រលប់មកកាន់អង់គ្លេសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ Deportes COPE នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា Aston Villa បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Barcelona ចំពោះឪកាសក្នុងការនាំយកខ្សែបម្រើ Philippe Coutinho មកកាន់អង់គ្លេសវិញ។
ក្លឹប Villa កំពុងធ្វើការពិភាក្សានៅលក្ខខណ្ឌខ្ចីជើងកីឡាករវ័យ ២៩ឆ្នាំ រូបនេះ រហូដល់ចប់រដូវកាល ២០២១-២០២២។
ប្រសិនជាការផ្លាស់ប្តូរបានជោគជ័យនោះ គ្រូបង្វឹករបស់ក្លឹប Villa គឺលោក Steven Gerrard និងអាចជួបជាមួយនឹង Coutinho វិញបន្ទាប់ពីពួកគេធ្លាប់បានលេងជាមួយគ្នានៅក្លឹប Liverpool ចន្លោះឆ្នាំ២០១៣ ដល់២០១៥៕