ខំ​លួច​កង់​បី​ឆ្លង​ខណ្ឌ​! ចុង​ក្រោយ​ត្រូវ​ចាប់​ជាប់​ព្រោះ​កង់​បី​មាន GPS

0

ភ្នំពេញ​៖ កាលពី​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ មាន​ករណី​លួច​កង់​បី​មួយ​បាន​កើតឡើង​នៅ​ចំនុច​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដោយ​ក្នុង​នោះ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក ២​នាក់ ដែល​បាន​លួច​ម៉ូតូ​កង់​បី ពី​ខណ្ឌ​សែន​សុខ ត្រូវ​សមត្ថកិច្ច​ឆែក​តាម​ប្រព័ន្ធ​GPS តាម​ចាប់​ដាក់​ខ្នោះ​បាន​ម្នាក់​នៅ​ខណ្ឌមានជ័យ​។

បើ​យោង​តា​មក​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ មិត្ត ភេទ ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់​នៅ​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ក្នុង​នោះ​បាន​ដកហូត​ម៉ូតូ​ម៉ាក​Today ផ្លា​ក​លេខ កំពត 1N 5934 ជា​របស់​ជនសង្ស័យ ជាមួយ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​។ ក្រោយ​ចាប់ខ្លួន​សមត្ថកិច្ច​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ប្រគល់​ជនសង្ស័យ និង​ម៉ូតូ​កង់​បី និង​ម៉ូតូ​របស់​ជនសង្ស័យ ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​៕

ប្រភព៖ សហការី