បើ​ឃើញ​ឆាប់​ប្រាប់​សមត្ថកិច្ច ព្រោះ​ជា​ជនសង្ស័យ​វាយ​មនុស្ស​ស្លាប់​ក្នុង​វង់​ផឹកស៊ី

0

មណ្ឌលគិរី​៖ គួរ​បញ្ជាក់​ផង​ដែរ​ថា​មក​ដល់​ពេល​នេះ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី មិន​ទាន់​ចាប់​បាន​នៅ​ឃាតក ដែល​យក​ដំបង​ឈើ​វាយ​មនុស្ស​ឱ្យ​ស្លាប់​ក្នុង​វង់​ផឹកស៊ី​ហើយ​រត់គេច​ខ្លួន​នោះ​នៅឡើយ​ទេ​។

ក្នុង​នោះ​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​ក្នុង​វង់​ផឹកស៊ី​មូ​យ​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​នោះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ឃាតក​នៅឡើយ​ទេ​។ ជនសង្ស័យ​មានឈ្មោះ ហុ​ក សុខា អាយុ ២២​ឆ្នាំ កំពុង​រត់គេច​ខ្លួន​បន្ទាប់​ពី​បាន​យក​ដំបង​ឈើ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឆាន រ៉ុ​ន ភេទ ប្រុស អាយុ ៣២​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ជន​រង​គ្រោះ​បាន​រង​បួស​ចំ​ក្បាល​ផ្នែក​ខាងក្រោយ និង​ចំហៀង​ត្រចៀក​ផ្នែក​ខាងឆ្វេង ហើយ​បាន ស្លាប់​កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២៕

ប្រភព៖ សហការី