ឡានទឹក​សុទ្ធ បុក​ឡាន​ទឹកកក កៀប​ជាប់​តៃកុង​ក្នុង​កាប៊ី​ន​ឡាន

0

ស្ទឹង​ត្រែង​៖ កាលពី​ម៉ោងជាង​៦​ព្រឹក ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ដឹក​ទឹក​សុទ្ធ​បាន​បើក​បុក​ពីក្រោយ​រថយន្ត​ដឹក​ទឹកកក​បណ្តាល​ឱ្យ​បុរស​ម្នាក់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រង​របួស​បាក់ជើង​ម្ខាង នៅ​ចំនុច​ផ្លូវជាតិ​លេខ​៩ ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ស្ទឹង​ត្រែង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ដំបូង​រថយន្ត​ដឹក​ទឹកកក​បាន​ឈប់​លើ​ផ្លូវ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ផ្លា​ក​លេខ​ភ្នំពេញ 2.AJ6919 បាន​បុក​ពីក្រោយ​ពេញទំហឹង​ធ្វើ​ឱ្យ​អ្នកដំណើរ​ជិះ​ជាប់​តែ​កុង​កៀប​ជាប់​បាក់ជើង​ម្ខាង​។ ជន​រង​គ្រោះ​ឈ្មោះ ភ័​ណ្ឌ ភេទ ប្រុស អាយុ ២០​ឆ្នាំ រង​របួស​បាក់ជើង​ឆ្វេង​រស់នៅ​ក្រុង​ស្ទឹង​ត្រែង​។ ចំណែក​រថយន្ត​ដឹក​ទឹកកក មាន​មនុស្ស​២​នាក់​ឈ្មោះ ងោ ឌួ​ន ភេទ ប្រុស អាយុ ២៣​ឆ្នាំ និង​ឈ្មោះ ឌឹ​ន ឧត្តម ភេទ ប្រុស អាយុ ២៣ ឆ្នាំ ទាំង​២​នាក់​រស់នៅ​ខេត្តស្ទឹងត្រែង​៕

ប្រភព៖ សហការី