គ្រាន់តែ ៤​ទីតាំង​នៅ​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​! មាន ២​កន្លែង​លក់​សាំង​មិន​គ្រប់​លី​ត្រ​ទៅ​ហើយ

0

ស្វាយ​រៀង​៖ នា​ថ្ងៃ​ទី​០៣ ខែ មក​រា ឆ្នាំ ២០២២ មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប ខេត្តស្វាយរៀង​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ ប្រេងឥន្ធនៈ នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុងស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង បាន​ចំនួន ០៤​ទីតាំង ដោយ​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ ដេប៉ូ​ប្រេង​ចំនួន ០២​ទីតាំង ដាក់​លក់​ប្រេង​មិន​មាន​អនុលោម​ភាព ដូចនេះ​បាន​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​ទៅ​តាម​និ​តិ​វិធី​លើ​ម្ចាស់​ដេប៉ូ​ខាងលើ និង​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF