ភ្នំពេញ៖ ក្នុងឪកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រូវព្យាបាលក្នុងមន្ទីរពេទ្យ គឺមិនអនុញ្ញាតឲ្យព្យាបាលនៅក្នុងផ្ទះជាដាច់ខាត លើកលែងតែអ្នកជំងឺប្រភេទ ដែលតា និង អាល់ហ្វា គឺអនុញ្ញាតឱ្យព្យាបាលនៅក្នុងផ្ទះ៕
ប្រភព៖ ទទក