រតនគីរី៖ ការពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយឪពុក បានប្រើកាំបិតផ្គាក់អារកកូនស្រីបង្កើតដាច់ចេញពីខ្លួន។ ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
នេះបើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡុង កុសល ស្រីវួយ អាយុ ១៦ខែ។ ដោយឡែកជនដៃដល់ជាឪពុកមានឈ្មោះ ឡុង កុសល អាយុ ៣៥ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងមានទីលំនៅបច្ចុប្បន្ននៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពដដែរបន្ថែមថា ជនសង្ស័យបានប្រើកាំបិតផ្គាក់អារកសម្លាប់កូនបង្កើតខ្លួនឯង។ បន្ទាប់មកក៏បានយកកាំបិតកាប់ក្បាលខ្លួនឯងរងរបួសជាទំងន់។ ក្រោយកើតហេតុជនសង្ស័យត្រូវបាន ឃាត់ខ្លួនបាន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕