ចាប់​បាន​ជនសង្ស័យ ២​នាក់ គាស់​ផ្ទះ​លួច​បាន​កង់ ម៉ាក SCOTT មួយ​គ្រឿង

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១៦:២០​នាទី កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បឹង​សាឡា​ង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ករណី​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៧៤ ផ្លូវ​លេខ​៣៣៦ ក្រុម​ទី​១៧ ភូមិ​៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ឃិ​ន រ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នាក់​នៅផ្ទះ​លេខ​០៥F ផ្លូវ​លេខ​៣៤៤Z ក្រុម​ទី​១៧ ភូមិ​៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ពេញ ។
ជនសង្ស័យ​ឃាត់ខ្លួន​រួម​មាន​៖
១- ឈ្មោះ ពេជ្រ សុំ​គោ ហៅ ជ្រូក ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​។
២- ឈ្មោះ សូ ឌី​ណា ហៅ ទី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង​លេខ​៥៤ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​មាន​៖ កង់ ម៉ាក SCOTT ព​ណ៍​ទឹកក្រូច​និង​អាវុធ​ខ្លី​០១​ដើម​ម៉ាក CZ 2075 RAMI 9×19 ជា​របស់​ជន​រង​គ្រោះ​។ សម្ភារ​បាត់បង់​៖ បន្តោង​ខ្សែ​ត្បូង ពណ៌​ស មាន​ស្រោប​ប្លា​ទី​ន​ចំនួន​០១ (​មាន​តម្លៃ​ប្រហែល​១,០០០$ មួយ​ពាន់​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​) ជា​របស់​ជន​រង​គ្រោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ និង ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ