ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានករណីនារីម្នាក់ដើរទាំងដៃព្យួរសារ៉ូម ឡើងលើស្ពានជ្រោយចង្វា ក្នុងគោលបំណងមិនស្រួល ប៉ុន្តែសំណាងល្អត្រូវបានមត្ថកិច្ចប្រចាំការគោលដៅស្ពានជ្រោយចង្វារ (ត្រេីយខាងកេីត) ឃេីញសភាពមិនស្រួល ក៏ឃាត់នាំមកសួរនាំភ្លាមៗ។
បើយោងតាមប្រភពពីនារីខាងលើបានអោយដឹងថា គាត់គ្រាន់តែចង់មកឈរលេងទេ ហើយយំអោយបានធូរចិត្ត ព្រោះតែតូចចិត្ត ដោយសារខ្លួនមានជំងឺបេះដូង៕