បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ ឃាត់​បាន​នារី​រង​គ្រោះ ១០​នាក់

0

កំពង់ធំ​៖ កាល​យប់​ម៉ោង​ប្រមាណ ១៩:២០​នាទី ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ចំនុច​ភូមិ​សូ​យោង ឃុំ​សូ​យោង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ូ សុខ​ហៀ​ង ហៅ ប៉ក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ទីកន្លែង​កើតហេតុ​ខាងលើ និង​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន ១០​នាក់ ក្នុង​នោះ​អនីតិជន​ចំនួន ៧​នាក់​៕