ភ្នំពេញ៖ ករណីបេក្ខជន ឡើងកម្តៅខ្ពស់ជាង ៣៧.៥អង្សារ នៅតាមមណ្ឌលមួយចំនួន ក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ បេក្ខជនត្រូវបានដាក់ឲ្យប្រឡងនៅបន្ទប់ពិសេសដោយឡែក បន្ទាប់ពីបានពិនិត្យ មើលថែ ហើយកម្តៅបានមកសភាពធម្មតា និងបានធ្វើតេស្តរហ័ស ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩ និងបានបន្តការប្រឡងធម្មតាមកវិញ៕
ប្រភព៖ ក្រសួងអប់រំ