ប្រទះ​ឃើញ​រថយន្ត RangRover ខ្ទេច​មួយ​ចំហៀង ត្រូវ​ម្ចាស់​ទុក​ចោល​កណ្តាលផ្លូវ

0

កោះកុង​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​រថយន្ត​០១​គ្រឿង​ចត​ទុក​ចោល នៅ​ចិញ្ចើម​ផ្លូវជាតិ​៤៨ ក្នុងភូមិ​ទឹក​ប៉ោង ឃុំ​បឹង​បឹង​ព្រាវ ស្រុកស្រែ​អំបិល ដែល​មាន​ម៉ាក​ RangRover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AR-5558 មាន​សភាព​ខូចខាត​ផ្នែក​ខាងស្តាំ​នៃ​រថយន្ត​មួយ​ចំហៀង ចំណែក​ម្ចាស់​បាន​ទុក​រថយន្ត​ចោល​។

ផ្នែក​ជំនាញ​មិន​ទាន​សន្និដ្ឋាន ពី​ករណី​រថយន្ត​ខាងលើ​ឡើយ ដោយ​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​មូលហេតុ​នៃ​រថយន្ត និង​ស្វែងរក​ម្ចាស់​៕

ប្រភព៖ អធិការដ្ឋាន ន.ប ស្រុកស្រែអំបិល