រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៤ លក់​មិន​គ្រប់​លី​ត្រ

0

នា​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ធំ​បាន​ចាត់វិធានការ​លើ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៤​ទីតាំង ក្នុង​ចំណោម ១១​ទីតាំង​ក្រោយ​ពេល​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ឃើញ​ថា​មិន​មាន​ភាព​អនុលោម​ដោយ​ពិន័យ​អន្តរការណ៍​ទៅ​តាម​នីតិវិធី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា មន្ត្រី​ជំនាញ ក​.​ប​.​ប​. មាន​តួនាទី​សំខាន់​ក្នុង​ការ​ទប់ស្កាត់​អំពើ​មិន​សុចរិត​ក្នុង​ធុរកិច្ច និង​ការពារ​សិទ្ធ​របស់​អ្នក​ប្រើប្រាស់​ទូទៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF