កីឡាករ​ពីរ​នាក់​របស់ Barca ឆ្លង​កូ​វី​ដ​-១៩

0

ខ្សែការពារ Clement Lenglet និង Dani Alves បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ក្រុម​កីឡាករ Barcelona ទាំងអស់​បាន​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ ក្រោយ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​គ្រឹ​ស្ត​ម៉ាស​។

ដូច្នេះ​ទាំង Lenglet និង Alves នឹង​ពុំ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​តទល់​នឹង​ក្លិប Real Mallorca ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣​ខែមករា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ឡើយ​។

យោង​តាម​សារព័ត៌មាន Marca បាន​បង្ហើប​ថា កីឡាករ​ទាំង​ពីរ​រូប​នេះ មាន​សុខភាព​ល្អជា​ធម្មតា និង​កំពុង​ត្រូវ​ស្នាក់​នៅ​ដាច់​ដោយឡែក​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​។

គួរ​បញ្ជាក់​ថា Dani Alves ទើបតែ​ចូល​លេង​ឲ្យ Barcelona បាន​១​ប្រកួត​ប៉ុណ្ណោះ គឺ​ទល់​នឹង Boca Junoors ដែល​ជា​ការ​ប្រកួត​មិត្តភាព​៕