ឡើង​ជែង​រថយន្ត​មិន​ផុត ចុង​ក្រោយ​ស្លាប់​អ្នក​បើក​ម៉ូតូ​ភ្លាម​ៗ

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​២០​នាទី នៅ​លើ​កំណាត់​ផ្លូវ​លេខ​៥៧​បេ ត្រង់​ចំណុច​ក្រុម​ទី​១១ ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ បណ្តាល​អោយ​មនុស្ស ០១​នាក់​ស្លាប់​បាត់បង់​ជីវិត និង​០១​នាក់​ទៀត​រង​របួសធ្ងន់ ។

លោក​វរសេនីយ៍ឯក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ពាក​ស្លាក​លេខ បាត់ដំបង 1AI-8767 បើកបរ​ដោយ​ឈ្មោះ អ៊ុំ សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​គាត់ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង​អ្នក​រួម​ដំណើរ​០១​នាក់​ទៀត​ឈ្មោះ សម្បត្តិ វិបុល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​តា​គក់ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង (​របួសធ្ងន់​) បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ប​វេ​ល ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ បាន​ឡើង​វ៉ា​ជែង​រថយន្ត ០១​គ្រឿង ដែល​បើកបរ​ស្រប​ទិស​គ្នា ហើយ​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើកបរ​បញ្ច្រាសទិស​គ្នា (​ពី​កើត​ទៅ​លិច​) ចំ​ពីមុខ​នៃ​ផ្នែក​ខាងស្តាំ​នៃ​រថយន្ត ។ រថយន្ត​នោះ​ម៉ាក​កូរ៉េ ២​តោន​កន្លះ ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ ភ្នំពេញ 3G-6990 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង​រួចរាល់ នគរបាល​ចរាចរណ៍​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត ឃើញ​ថា ម៉ូតូ​បង្ក​ខាងលើ​បើកបរ​មិន​ប្រកាន់​ស្ដាំ​ឡើង​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ករណី​នេះ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំនែក​ធ្យោ​បាយ​បង្ក​ទាំង​ពីរ កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ