ប្រហែស​តែ​បន្តិច​! ម្តាយ​បាន​ត្រឹម​យំ​អោប​សព​កូន​អាយុ ១​ខួប

0

បន្ទាយ​មាន​ជ័យ ៖ ក្មេង​ប្រុស​អាយុ​០១​ឆ្នាំ បាន​លង់ទឹក​ពាង​សម្រាប់​ស្រោច​ដំណាំ​ក្នុង​ចំការ​បណ្តាល​ឲ្យ​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ១៣​និង​៣០​នាទី ថ្ងៃ​ទី​១៨​ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​៖ ក្មេង​រង​គ្រោះ​ឈ្មោះ សុភ​ត់ រតនា អាយុ​០១​ឆ្នាំ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ម្តាយ​ឈ្មោះ យ៉ា ស្រី​រ័​ត្ន អាយុ​២៧​ឆ្នាំ លក់ដូរ​នៅ​នឹង​ផ្ទះ​និង​ឪពុក​ឈ្មោះ រ៉ា​ន់ សុភ​ត់ អាយុ​៣១​ឆ្នាំ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា​៖​ជា​រៀងរាល់ថ្ងៃ​ក្មេង​រង​គ្រោះ ត្រូវ​បាន​ជីដូន​នាំ​យក​ទៅ​លេង​មើលថែ​នៅ​ឯ​ផ្ទះ​របស់​ក្នុង​ចំការ ដោយ​ម្តាយ​របស់​ក្មេង​រង​គ្រោះ​ជាប់រវល់​ល់​ដូរ ។ នៅ​មុន​ពេល​កើតហេតុ ជីដូន​ឈ្មោះ លាភ អាយុ​៦៧​ឆ្នាំ បាន​យក​ចៅ​ទៅ​លេង​នៅផ្ទះ​របស់​ក្នុង​ចំការ និង​ថែទាំ​ដូច​សព្វមួយដង ហើយ​នៅ​ថ្ងៃ​កើតហេតុ សង្ស័យ​គាត់​រវល់​មើល​ដំណាំ​ក្នុង​ចំការ ហើយ​ក្មេង​រង​គ្រោះ​បាន​រត់​លេង​នៅ​ទីនោះ ។ ក្រោយ​ពី​បាត់​ចៅ​ក៏​ស្រែកហៅ​មិន​ឮ​ឆ្លើយ គាត់​បាន​ដើរ​រក​ស្រាប់តែ​ឃើញ​ចៅ​ស្លាប់​នៅ​ក្នុង​ពាង​ខាប់​មានទឹក​ជិត​ពេញ​នៅ​ខាង​មុខ​ផ្ទះ​ចម្ងាយ​ប្រមាណ​ជា​៧​ម៉ែត្រ ។

នគរបាល​បាន​បញ្ជាក់​ទៀត​ថា​៖​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ក៏​បាន​បង្កើត​ក្រុមការងារ ចុះ​ទៅ​ពិនិត្យ​សាកសព ឃើញ​ថា​ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់​ពាង​(​ខាប់ដាក់ទឹក​) ប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​រួច បាន​ប្រគល់​ជូន​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ