ព័ត៌មាន​បឋម​៖ ចាយ​ពេល​អស់ ១៥​ថ្ងៃ និង​ឆ្លងកាត់ ៤​ខេត្ត​ក្រុង ទើប​បំបែកសំណុំរឿង​ឃាតកម្មនេះ​បាន

0

ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ សមត្ថកិច្ច​បាន​ធ្វើការ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​បង្ក្រាប និង​ឃាត់​បាន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ជា​ជនជាតិ​ចិន នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤ ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោរ (​គម្រោង​ទី​២) ស្ថិត​នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។

បើ​តាម​ព័ត៌មាន​បឋម​បានអោយ​ដឹង​ថា ប្រតិបត្តិ​ការណ៍​នេះ គឺជា​ករណី​សំណុំរឿង​ឃាតកម្ម​មួយ នៅ​ក្រុងព្រះសីហនុ ដែល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល ១៥​ថ្ងៃ និង​ឆ្លងកាត់ ៤​ខេត្ត​ក្រុង ទំ​រាំ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៕