Barca ចង់បានខ្សែប្រយុទ្ធ ៣រូបនេះ ប៉ុន្តែមិនមែន Sanchez

0

បរទេស​៖ អ្នកចាត់ការ​ក្លឹ​ប Barcelona គឺ Xavi បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មិន​បាន​ចាប់អារម្មណ៍​ក្នុង​ការ​ចុះ​កុងត្រា​យក Alexis Sanchez នោះ​ទេ​ហើយ​។ ដោយ​ជម្រើស​របស់​គាត់​នោះ គឺ Ferran Torres និង Edinson Cavani​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន MARCA បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​របស់​ក្លឹ​ប Chelsea គឺ Timo Werner ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល Barca ចង់បាន​ផង​ដែរ​។ ហើយ Alexis ដែល​ធ្លាប់​ចំណាយពេល​លេង​នៅ​ក្រប​ខណ្ឌ Liga ៣​ឆ្នាំ ចន្លោះ​ឆ្នាំ ២០១១ ដល់ ២០១៤​នោះ គឺ​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ Barcelona ចង់បាន​នោះ​ទេ​៕