ពុទ្ធោ​!! យុវជន​ម្នាក់​ត្រូវ​រថយន្ត​បុក ហើយ​ឃ្ទា​ត​ទុក​បុក​គូថ​រថយន្ត​មួយទៀត បណ្តាល​អោយ​ស្លាប់​យ៉ាង​វេទនា

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមា​ន ១១:៣០​នាទី យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវ វេ​ង​ស្រេង ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​បុរស​ខាងលើ​មានឈ្មោះ​អាន ចំ​រេ​ី​ន អាយុ​២០​ឆ្នាំ ជិះ​ម៉ូតូ​តាម​ផ្លូវ ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​អោយ​ឃ្ទា​តទៅ បុក​និង​គូថ​រថយន្ត​ដែ​ល ចត​ចោល​នៅ​មុខ​ផែស្ងួត សូ​ងួ​ន បណ្ដាល​អោយ​យុវជន​ខាង​លេ​ី​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច នៅ​កន្លែង​កេ​ី​ត​ហេតុ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​បេ​ី​ក​រត់គេច​បាត់​ស្រ​ម៉ោ​ល ៕