កណ្តាល៖ ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សំ ណាល់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានចាត់កម្លាំងជំនាញសណ្តាប់ធ្នាប់ និងចរាចរណ៍ផ្លូវគោគ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរ កម្លាំងប្រជាការពារ ចូលរួមពិធីប្រោះព្រំ សុំសេចក្តីសុខតាមបែបសាសនា លើដងផ្លូវជាតិលេខ៦១ និងលេខ៦ ចាប់ពីចំណុចព្រំប្រទល់ស្រុកពញាឮ ដល់ព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល។ ដោយមានការចូលរួមរួមពីព្រះសង្ឃចំនួន ១៥អង្គ យាយជី តាជី និងបងប្អូនពុទ្ធបរិស័ទ្ធចំណុះជើងវត្តសំបូរ (ផ្សារភ្ជាប់ពីជំនឿបែបសាសនា សូមបងប្អូនមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារជីវិតអ្នក និងក្រុមគ្រួសារអ្នក)៕