Cristiano Ronaldo បានផ្តល់ពាក្យលើកទឹកចិត្តដល់វីរបុរសបាល់ទាត់ប្រេស៊ីល Pele បន្ទាប់ពីគាត់បានបង្ហោះព័ត៌មានបន្ទាន់ពីការចូលមន្ទីរពេទ្យជាថ្មីនៅលើបណ្តាញ Instagram របស់គាត់។
Pele ដែលបានស៊ុតបញ្ចូលទីសរុបចំនួន ៧៥៧ គ្រាប់ក្នុងអាជីពដ៏អស្ចារ្យរបស់គាត់ ថ្មីៗនេះបានទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់គាត់។ បច្ចុប្បន្នគាត់កំពុងទទួលការព្យាបាលដោយគីមីក្នុងគោលបំណងដើម្បីសង្គ្រោះសុខភាពគាត់។ នៅក្នុងការបង្ហោះលើបណ្តាញ Instagram លោក Pele បានបង្ហាញថាគាត់បានឆ្លងកាត់វគ្គចុងក្រោយនៃការព្យាបាលដោយប្រើគីមីសម្រាប់ឆ្នាំ ២០២១។
គាត់បានបង្ហោះសារថា៖ «មិត្តភក្តិទាំងអស់ ចាប់តាំងពីថ្ងៃទី ៣០ ខែកញ្ញា នៅពេលដែលខ្ញុំចេញពីមន្ទីរពេទ្យ អ្នកដឹងទេថាខ្ញុំកំពុងមានវគ្គព្យាបាលដោយគីមីតិចតួច ដែលជាផ្នែកមួយនៃការព្យាបាលរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំនៅឯ Albert Einstein ដើម្បីធ្វើការព្យាបាលគ្គចុងក្រោយនៃឆ្នាំ ២០២១។ ខ្ញុំចង់ចែករំលែកលទ្ធផលនេះជាមួយអ្នក។ ខ្ញុំនឹងស្នាក់នៅទីនេះរយៈពីរបីថ្ងៃ។ កុំបារម្ភអី ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបុណ្យខាងមុខនេះ»។
ទន្ទឹមនឹងនេះដែរ Cristiano Ronaldo បានបញ្ចេញមតិលើការបង្ហោះរបស់ Pele ។ គាត់បាននិយាយថា “Forca amigo” ដែលបកប្រែថា “Stay strong my friend” ៕
សូមទស្សនាវីដេអូខាងក្រោម៖