សៀមរាប ៖ បុរសម្នាក់បើកបររថយន្តទាំងងងុយដេក បណ្តាលឲ្យរថយន្តរេចង្កូតទៅបុកដើមប្រេងខ្យល់ បណ្តាលឲ្យតៃកុងរថយន្តរងរបួសស្រាល ចំណែករថយន្តខូចខាតធ្ងន់ធ្ងន់។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២៧៨-២៧៩ ផ្លូវជាតិលេខ៦ ភូមិជីគាក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ។
លោកវរសេនីយឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តម៉ាកHYUNDAI ពណ៌ខៀវ ចាស់ពាក់ស្លាកលេខ កណ្តាល 2B-8809 បើកបរដោយឈ្មោះប៉ូច សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង ។ បើកបររថយន្តមានទិសដៅពី លិចទៅកើត បុកដើមឈើ(ដើមប្រេងខ្យល់ )នៅខាងជើងផ្លូវ បណ្ដាលឱ្យអ្នកបើកបររថយន្តរងរបួសមធ្យម, ខូចខាតរថយន្តធ្ងន់។ មូលហេតុ បើកបរស្ថិតនៅក្នុងភាពងងុយដេក ។
ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកសូទ្រនិគម ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវ និង កសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ