ឡា​ដឹក​សាំង​ចុះ​ពី​ស្ពាន​ដាច់​កង​! រេ​ចង្កូត​ទៅ​បុក​ម៉ូតូ ព្រមទាំង​ហៀរ​សាំង​ទៀត​ផង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:៣០​នាទី ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំនុច​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ភូមិ​ព្រែក​តា​រ្ន័ត សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ដោយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច បាន​ដាច់​កង់​ពេល​ចុះ​ពី​ស្ពាន និង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ព្រមទាំង​ហៀរ​ប្រេង​បង្ក​ជា​អគ្គី​ភ័យ ប៉ុន្តែ​អ្នកបើកបរ​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​រលត់​ទាន់​ពេល​៕