Thierry Henry បានអះអាងថាទំនាក់ទំនងរបស់ Zinedine Zidane ជាមួយ Marseille នឹងធ្វើឱ្យគាត់ពិបាកក្លាយជាគ្រូបង្វឹករបស់ PSG ។ វីរបុរសក្រុមកាំភ្លើងធំ Arsenal បានគាំទ្រលោក Zidane សម្រាប់ការដឹកនាំក្រុមជម្រើសជាតិបារាំងជំនួសវិញ ដោយអះអាងថាអតីតកីឡាករក្រុមមាន់គកបារាំងរូបនេះ កំពុងរង់ចាំឱកាសដោយអត់ធ្មត់។
Zinedine Zidane បានដឹកនាំ Real Madrid ឱ្យឈ្នះជើងឯក Champions League ៣ ដងជាប់ៗគ្នារវាងឆ្នាំ ២០១៦ និង ២០១៨ ។ បន្ទាប់ពីមានភាពអស្ចារ្យ លោក Zidane បានសម្រេចចិត្តសម្រាកលំហែកាយ ប៉ុន្តែបានត្រលប់ទៅ Madrid នៅពេលដែលពួកគេជួបបញ្ហាម្តងទៀត។
អតីតមិត្តរួមក្រុមរបស់លោក Zidane លោក Thierry Henry ជឿជាក់ថាអ្នកចាត់ការវ័យ ៤៩ ឆ្នាំនឹងក្លាយជាបេក្ខភាពដ៏អស្ចារ្យសម្រាប់ PSG ។ ទោះជាយ៉ាងណាក៏ដោយ Henry មិនប្រាកដថាកីឡាករដែលមានដើមកំណើតនៅ Marseille នឹងទទួលយកតួនាទីនៅ PSG នោះទេ។ យោងតាម Henry ការប្រជែងគ្នាយ៉ាងស្វិតស្វាញរបស់ PSG និង Marseille អាចធ្វើឱ្យ Zidane ពិបាកអង្គុយកៅអីក្តៅនៅ Parc des Princes ។
Henry និយាយទៅកាន់ CBS Sports ថា៖ «Zidane អាចជាជម្រើសដ៏ល្អសម្រាប់ PSG? ខ្ញុំក៏គឹតអញ្ចឹងដែរ។ បញ្ហាតែមួយគត់ដែលខ្ញុំឃើញ ហើយខ្ញុំដឹងថាមនុស្សគ្រប់គ្នានឹងប្រាប់ខ្ញុំថាវាមិនមែនជាបញ្ហាធំនោះទេ ប៉ុន្តែគឺថាគាត់ត្រូវបានទាក់ទងជារឿយៗជាមួយ Marseille ។ ហើយយើងទាំងអស់គ្នាដឹងពីការប្រកួតប្រជែងរវាង Paris Saint-Germain និង Marseille» ។
Henry បានសារភាពថាគាត់នឹងភ្ញាក់ផ្អើលនៅពេលឃើញ Zidane ទៅ PSG ដោយបញ្ជាក់ថាអតីតគ្រូបង្វឹក Real Madrid កំពុងរង់ចាំដោយអត់ធ្មត់ក្នុងការគ្រប់គ្រងក្រុមជម្រើសជាតិ។ Henry បានបន្ថែមថា៖ «ខ្ញុំគិតថា គាត់អត់ធ្មត់សម្រាប់តំណែងគ្រូបង្វឹកក្រុមមាន់គកបារាំង។ ខ្ញុំមិននិយាយថា Didier Deschamps ហៀបនឹងចាកចេញ ឬចង់ចាកចេញនោះទេ។ យ៉ាងណាក៏ដោយ វានឹងមានការភ្ញាក់ផ្អើលដែលបានឃើញគាត់នៅ PSG»៕
សូមទស្សនាវីដេអូខាងក្រោម៖