Liverpool ឈ្នះ ៦​ប្រកួត​ជាប់​គ្នា​នៅ Champions League ក្រោយ​បំបាក់ AC Milan ដល់​ផ្ទះ (មានវីដេអូ)

0

បរទេស​៖ នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ពានរង្វាន់ UEFA Champions League កាលពី​យប់មិញ​រវាង​ក្រុម AC Milan បើកទ្វា​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool​។ ក្នុង​ជំនួប​នេះ​ក្រុម​ម្ចាស់​បាន​បើក​កាល​នាំមុខ​តាំងពី​នាទី ២៨ ដោយ​កីឡាករ Tomori​។ ប៉ុន្តែ​បាន​ត្រឹមតែ ៨​នាទី ក្រុម​ភ្ញៀវ​បាន​តាម​ស្មើរ​វិញ​ដោយ​ស៊ុត​បញ្ចូល​ទី​របស់ Salah​។

ការ​ប្រកួត​បាន​បន្ត​រហូត​មក​ដល់​តង់​ទី​២ នៅ​នាទី​៥៥ កីឡាករ Origi ក៏​បាន​រក​គ្រាប់​បាល់​ជ័យ​ជំនះ​អោយ​ក្រុម Liverpool​។ គួរ​បញ្ជក់​ថា ៦​ប្រកួត​របស់ Liverpool គឺ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ និង​ស្មើរ​នោះ​ទេ​។ ដោយឡែក AC Milan ស្ថិត​នៅ​បាត់​តារាង និង​គ្មាន​សិទ្ធ​លេង​បន្ត​នៅ​វគ្គ​បន្ទាប់​នោះ​ទេ​៕