ក្មេង​ប្រុស​ម្នាក់​បើក​ម៉ូតូ​ដួល ចូល​ក្រោម​រថយន្ត បណ្តាល​អោយ​កិន​ស្លាប់​ភ្លាម​ៗ

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី ០៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០៦.៣០​នាទី​ព្រឹក នៅ​លើ​ផ្លូវជាតិ​លេខ​4 ចន្លោះ​គីឡូម៉ែត្រ​លេខ 80-81 ត្រង់​ចំណុច​ភូមិ ពាម​ទុង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ករណី​ក្មេង​ប្រុស​ម្នាក់ បើក​ម៉ូតូ​ដួល​ចូល​រថយន្ត​បណ្តាល​ឲ្យ​កិន​ស្លាប់ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​01​គ្រឿង ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FO-2293 បើកបរ​ដោយ​ឈ្មោះ ពិន រ៉ា​ន់ ភេទ​ប្រុស អាយុ​14​ឆ្នាំ នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ដល់​ចំណុច​ខាងលើ​បាន​ដួល​ចូល​រថយន្ត​01​គ្រឿង មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បើក​រត់គេច​)​ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ឈ្មោះ ពិន រ៉ា​ន់ ស្លាប់​នៅ​និង​កន្លែង​កើតហេតុ សព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​វត្ថុ​តាង​ម៉ូតូ យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ