រថយន្ត ២​គ្រឿង បុក​គ្នា​ពេញទំហឹង ផ្អើល​មុខ​បុរី​មួយ​លើ​ផ្លូវ 6A

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១០:២០​នាទី យប់ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង បាន​បើក​បត់​ចូល​បុរី ខណៈ​មួយ​គ្រឿង​ទៀត​មក​ត្រង់ ក៏​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងតំណំ​ទាំង​សងខាង​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​ទាំង ២ មាន​មួយ​គ្រឿង​ម៉ាក Highlander ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-6402 ចំណែក​មួយ​គ្រឿង​ទៀត​ម៉ាក Jeep ពាក់​ស្លាក​លេខ កម្ពុជា NPS9899៕

ប្រភព៖ Rangsey Roth