Update៖ ចាប់​បាន​ឃាតករ​ជា​ប្តី ដែល​អារ​.​ក សម្លាប់​ប្រពន្ធ​នៅ​សៀមរាប​ហើយ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២:២០​នាទី​រសៀល ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​ប្តី​បាន​អារ​.​ក សម្លាប់​ប្រពន្ធ​នៅ​ខេត្តសៀមរាប ហើយ​រត់គេច​ខ្លួន​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ៍ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

គួរ​បញ្ជាក់​ថា​ជនសង្ស័យ​ជា​ប្តី​នេះ មានឈ្មោះ ធួ​ក ឈា​ត អាយុ ៤៣​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូ​កង់​បី ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ សូ ច​ន្ធី ភេទ​ស្រី​អាយុ​ប្រហែល​៤០​ឆ្នាំ​។ ចំពោះ​មូលហេតុ​សម្លាប់​ប្រពន្ធ​ខ្លួន​នេះ ជនសង្ស័យ​សារភាព​ថា​ព្រោះ​ភ្លើង​ប្រច័ណ្ឌ​៕