រតនគិរី៖ កាលពីវេលាម៉ោង ១០:២៧ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោកអធិការបានទទួលព័ត៌មានពីលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថាមានករណីរំលោភសេពសន្ថវៈមួយកើតឡើងនៅចំណុចភូមិកាណាតឃុំតាឡាវ ស្រុកអណ្តូងមាសខេត្តរតនគិរី ។
ក្រោយពីបានទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាឡាវ និងប្រជាការពារ ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ពិតជាមានករណីរំលោភសេពសន្ថវៈបានសម្រេច ពិតប្រាដកមែន។ ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគីរី។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់ ដែលមានឈ្មោះ រចំ ចូ ភេទប្រុស អាយុ 15 ឆ្នាំជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ រម៉ាម សុភា ភេទប្រុស អាយុ 15 ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅកន្លែងកើតហេតុ។ ដោយឡែកក្មេងស្រីរងគ្រោះ ទើបតែមានអាយុ ១២ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យទាំង 02នាក់ ត្រូវបានកសាងសំណុំរឿងនិងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕