បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sport1 នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះបានអោយដឹងថា CEO របស់ក្លឹប Dortmund គឺលោក Hans-Joachim Watzke មិនបញ្ជាក់អំពីតម្លៃបង់ផ្តាច់កុងត្រា ដែលអាចអនុញ្ញាតអោយ Erling Haaland ចេញពីក្លឹបបាននោះទេ។
ទឹកប្រាក់នេះ អាចនឹងត្រូវបញ្ជាក់នៅរដូវក្តៅក្រោយ ហើយគេជឿជាក់ថាតម្លៃនោះ គឺនៅចន្លោះពី ៦៤លានផោន ទៅ ៨៥លានផោន។ នៅពេលដែលមានការចោទសួរចំពោះបញ្ហានេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Watzke បានឆ្លើយថា “ខ្ញុំមិនទាន់អាចបញ្ជាក់បាននោះទេ”៕